គួរក្រៅម៉ោងណែនាំខ្លួន! - Trailer

Share:

Listens: 187

គួរក្រៅម៉ោង - Extra Class

Education


ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសត្ថវត្សន៍ទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។

កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA)។